បុរសម្នាក់ត្រូវជនមិនស្គាល់មុខ លបបាញ់របួសធ្ងន់ ពេលកំពុងដេកលើអង្រឹងនៅឆ្នេរកោះសំពោច ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខ លបបាញ់ចំនួន០១គ្រាប់ ពេលកំពុងដេកលើអង្រឹង នៅចំណុចក្រុមហ៊ុន ហ្វាងឆឹង(ឆ្នេរកោះសំពោច) ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យធ្លុះកំភូនដៃខាងស្តាំ ធ្លាយទៅបញ្ឆិតលើក្បាល។

សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ ជាវ ញ៉ុន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើតភូមិជម្ពូវ័ន្ត ឃុំឈើទាល ស្រុកជុំគីរី ខេត្តកំពត។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន សមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនៅគិលានដ្ឋានមិត្តភាពកងទ័ពជើងទឹក មូលដ្ឋានសមុទ្ររាម។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ កំពុងចុះស្រាវជ្រាវ ដើម្បីនាំខ្លួន យកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង