ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកគ្រឿងឧបភោគបរិភោគនិងថិវិកា ឧបត្តម្ភជូនក្រុមគ្រូពេទ្យប្រចាំការ នៅគិលានដ្ឋាន​កងទព័ជើងទឹកមូលដ្ឋានសមុទ្រ និងទីតាំងច្រើនទៀត

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅព្រឹកទី១១ ខែមីនា ឆ្នាំ២០២១នេះ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន៖ បាយ៥០ប្រអប់, ទឹកក្រូច០៥កេស, ទឹកផ្លែឈើ០៥កេស ខារ៉ាបាវ០៥កេស, បាកាស០៥កេស, ទឹកសុទ្ធ៣០កេស, កាហ្វេ១៥កញ្ចប់ធំ និងថវិកាចំនួន០៤លានរៀល យកទៅផ្តល់ជូនក្រុមគ្រូពេទ្យ ដែលកំពុងបំពេញភារកិច្ច ចាក់វ៉ាក់សាំងការពារ​ជំងឺកូវីដ​-១៩ ​នៅគិលានដ្ឋាន​កងទព័ជើងទឹកមូលដ្ឋានសមុទ្រ។

លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុនជី.ធី.វី.ស៊ី, ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) មានប្រសាសន៍ថា ជំនួយឧបត្តម្ភដូចគ្នានេះ ក៏បានរៀបចំ​សម្រាប់​ផ្តល់ជូនកងកម្លាំងចម្រុះ, មន្ត្រីក្រុមការងារជួរមុខនៃរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាក្រុមគ្រូពេទ្យប្រចាំការនៅ​កន្លែងព្យាបាលជំងឺកូវីដ-១៩ និង​គ្រូពេទ្យកំពុងប្រចាំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ នៅទូទាំងខេត្តព្រះសីហនុ។

ជាក់ស្តែងនៅថ្ងៃទី១១ ខែមីនានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបន្តដឹកនាំក្រុមការងារ នាំយកម្ហូបអាហារ ផ្លែ​ឈើ និងទឹកបរិសុទ្ធជាដើម ជាលើកទី៥ យកទៅឧបត្ថម្ភដល់ក្រុមការងារជួរមុខ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក, កន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ និង កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ​ក្នុងក្រុងព្រះសីហនុ សរុបមានចំនួនជាង ១០០០នាក់ទៀត៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង