កញ្ញា សុខ ស្រីនាង និងឈិន ម៉ានិច្ច អ្នកចម្រៀងផលិតកម្មហង្សមាស ធ្វើតេស្តលើកទី១ គឺអវិជ្ជមានជំងឺកូវីដ-១៩​..

រាជធានីភ្នំពេញ៖ កញ្ញា សុខ ស្រីនាង និងឈិន ម៉ានិច្ច អ្នកចម្រៀងប្រចាំផលិតកម្មហង្សហង្សមាស និងក្រុមការងារជាច្រើន បាននាំគ្នា​ទៅឲ្យក្រុមគ្រូពេទ្យ យកសំណាក់ទៅធ្វើតេស្ត ពិនិត្យរកមេរោគកូវីដ-១៩ ជាបន្តបន្ទាប់។ ក្នុងនោះលទ្ធផលពីមន្ទីរពិសោធន៍ បានបង្ហាញថា មានសិល្បៈករសិល្បៈការិនីមួយចំនួន បានឆ្លងជំងឺនេះ និងអ្នកខ្លះអ្នកខ្លះទៀត​មិនទាន់ឆ្លងនៅឡើយទេ។

ដោយឡែក កញ្ញា សុខ ស្រីនាង បានបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុក របស់ខ្លួន កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ​២០២១​ថា “នាងខ្ញុំ សុខ ស្រីនាង ក្នុងនាមជាអ្នកសិល្បៈមួយរូប ស្ថិតក្នុងស្ថានការណ៍ មួយនេះ នៃការឆ្លងពីជំងឺ Covid-19 សូមអោយពុកម៉ែបងប្អូនទាំងអស់គ្នា ថែសុខភាព និងការពារឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាលភិបាល ហើយនាងខ្ញុំ ក៏សូមជូនពរអោយបងប្អូនទាំងអស់គ្នា ឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ​ សូមផ្ញើ កម្លាំងចិត្តពីចម្ងាយ”។

កញ្ញា សុខ ស្រីនាង បន្តទៀតថា “នាងខ្ញុំបានធ្វើតេស្ត និងទទួលបានលទ្ធផលនៃការធ្វើតេស្តលើកទី១​រួចរាល់ គឺ (អវិជ្ជមាន- Negative) ហើយនាងខ្ញុំ ក៏កំពុងធ្វើចត្តាឡីស័ក្តរយៈពេល ១៤​ថ្ងៃ ដើម្បីតាមដានសុខភាពបន្តដូចគ្នា។ ហើយក៏សូមអគុណចំពោះពុកម៉ែបងប្អូន និងអ្នកគាំទ្រ ដែលបានសួរសុខទុក្ខនាងខ្ញុំរហូតមក សុំទោស​សម្រាប់ការមិនបានឆ្លើយតបសារ បានទាំងអស់គ្នា”។

ងាកទៅ កញ្ញា ឈិន ម៉ានិច្ច ក៏បានបង្ហោះសារដែរថា “នាងខ្ញុំ ឈិន ម៉ានិច្ច សូមអគុណ បងប្អូនទាំងអស់គ្នា សំរាប់ការបារម្ភ​ពីខ្ញុំ។ កាលពីម្សិលមិញ ខ្ញុំបានធ្វើតេស្ត រកមេរោគ COVID-19 រួចរាល់ហើយ លទ្ធផលនោះ គឺអវិជ្ជមាន Negative។ ប៉ុន្តែខ្ញុំត្រូវចត្តាឡីស័ករយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីធ្វើការតេសបន្តទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នា ដែលបានបារម្ភ និងជូនពរ។ សូមប្រុងប្រយ័ត្ន និងបន្តការពារអោយកាន់តែខ្លាំង បន្ថែមទៀត ចំពោះ Covid-19 នេះ។ អ្នកភ្លេច COVID-19 – Covid-19 មិនភ្លេចអ្នកទេ “៣កុំ ៣កាពារ” សូមជូនពរពុកម៉ែបងប្អូនអ៊ុពូមីង​លោកយាយលោកតា ជៀសផុតពីជំងឺមួយនេះ ទាំងអស់គ្នា ជួបតែសុខសប្បាយរៀងរហូតទៅ”៕

អត្ថបទដែលជាប់ទាក់ទង