អ្នកឧកញ៉ា ហុង ពីវ ​បរិច្ចាគថវិកា៣លានដុល្លារជូន សម្តេច​ ហ៊ុន សែន ដើម្បីចូលរួមសកម្មភាពទប់ស្កាត់​ការឆ្លងជំងឺកូវីដ-១៩ ក្នុង​”ព្រឹត្តិការណ៍២០កុម្ភៈ”

រាជធានីភ្នំពេញ​៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប និងក្រុមគ្រួសារ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាស​បរិច្ចាគថវិកាចំនួន ០៣លានដុល្លារអាមេរិកទៀត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍២០កុម្ភៈ”។

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា គិតត្រឹមម៉ោង ៧​ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១១៦៣នាក់។ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៩៧នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន ៥៦៥នាក់។ ដោយឡែកចំពោះ “ព្រឹត្តិការណ៍២០កុម្ភៈ” មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៦៥២នាក់៕

អត្ថបទដែលជាប់ទាក់ទង