​ក្រុមហ៊ុន ជីបម៉ុង ​បរិច្ចាគថវិកា៣លានដុល្លារជូនសម្តេច​​ ហ៊ុន សែន ដើម្បីចូលរួម​ទប់ស្កាត់​ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ

​ក្រុមហ៊ុន ជីបម៉ុង គ្រុប ប្រកាសបរិច្ចាគថវិកា៣លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ

​រាជធានីភ្នំពេញ​៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ក្រុមហ៊ុន​ជីបម៉ុង បានប្រកាសសូមបរិច្ចាគថវិកាចំនួន ០៣លានដុល្លារអាមេរិក ជូនសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុង”ព្រឹត្តិការណ៍២០កុម្ភៈ”។

​ក្រសួងសុខាភិបាល ឲ្យដឹងថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១​ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៩៧នាក់ និងកំពុងសម្រាកព្យាបាលមាន ៥៦៥នាក់ ​។ ដោយឡែកចំពោះ “ព្រឹត្តិការណ៍២០កុម្ភៈ” មានអ្នកឆ្លងកូវីដ-១៩ចំនួន ៦៥២នាក់៕

អត្ថបទដែលជាប់ទាក់ទង