ក្រសួងសុខាភិបាល៖ អ្នកកើតជំងឺកូវីដ-១៩ម្នាក់ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាពនៅថ្ងៃទី១១មីនានេះ!

រាជធានីភ្នំពេញ​៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានជាបន្ទាន់មួយបញ្ជាក់ថា អ្នកកើតជំងឺកូវីដ-១៩ម្នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរ-សូវៀត(រុស្សី) បានទទួលមរណភាព នៅម៉ោង ១០ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ​នេះជាករណី​​ទី១ នៅក្នុងប្រទេសកម្ពុជា ដែលមានមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩។ ហើយថា ជនរងគ្រោះដែលស្លាប់ដោយសារកូវីដ-១៩នេះ គឺជាជនជាតិខ្មែរ មានអាយុ ៥០ឆ្នាំ ធ្វើការជាអ្នកបើកបរឲ្យជនជាតិចិន ​និងមានលំនៅដ្ឋាននៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១១៖

អត្ថបទដែលជាប់ទាក់ទង