ប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត..!

រាជធានីភ្នំពេញ៖ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
ត្រូវបានប្រមុខរដ្ឋស្តីទី គឺសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសដាក់ឱ្យប្រើប្រាស់រួចហើយ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។

សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ខាងលើនេះ ត្រូវបានព្រឹទ្ធសភាអនុម័តគាំទ្រទាំងស្រុង ដោយឥតកែប្រែ ក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។

ច្បាប់នេះ មាន០៦ជំពូក និង១៨មាត្រា ត្រូវបានរដ្ឋសភាកម្ពុជា អនុម័តកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាវិសាមញ្ញ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ នាសម័យប្រជុំវិសាមញ្ញនីតិកាលទី៤។

ខាងក្រោមនេះជា ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៖

អត្ថបទដែលជាប់ទាក់ទង