នគរបាលខេត្តព្រះសីហនុ ឃាត់ជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីអំពើលួចម៉ូតូ..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវឃាត់ជនសង្ស័យចំនួន ០៩នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (កាច់បំបែកសោករម៉ូតូ)។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង ០៩នាក់ រួមមាន៖ ឈ្មោះ យ៉ុង សុខយ៉េន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មី ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ឈ្មោះ ឈើប ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ឈ្មោះ ស៊ូ រាំបូ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ឈ្មោះ ឡា ប៉ៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ឈ្មោះ ភក្ដ្រ ផល្លី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផែរ៉ូយ៉ាល់ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ឈ្មោះ យ៉ាត់ សុឃឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ឈ្មោះ ឌី វាសនា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ឈ្មោះ ភក្ដ្រ ភេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ ឈ្មោះ រឿន ភាព ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាក Scoopy ពណ៌ស គ្មានស្លាកលេខ, ឧបករណ៍កាច់បំបែកសោករម៉ូតូចំនួន០៤ និងកូនសោសម្រាប់កាច់ ចំនួន០១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសាកសួរបន្តតាមនីតិវិធី៕ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង