ថ្ងៃនេះក្រសួង រកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី៦២នាក់​ និងជាសះស្បើយ​២២នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បង្ហាញថា រកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦២នាក់ទៀត និងជាសះស្បើយចំនួន ២២នាក់។​ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៦០នាក់ និងអ្នកដំណើរពីបរទេសចំនួន ០២នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១២២៥នាក់។ ជាសះស្បើយចំនួន ៦១៩នាក់ និងអ្នកស្លាប់ចំនួន ០១នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង