នគរបាលស្រុកកំពង់សិលា ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី​ជួញ​ដូរ និងប្រេីប្រាស់គ្រឿងញៀន​​

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកកំពង់សិលា បានឲ្យដឹងថា កាលពីថ្ងៃទី​១១​ ខែ​មីនា​ ឆ្នាំ២០២១​ កម្លាំងសមត្ថកិច្ចផ្នែកជំនាញប្រឆាំងបទល្មេីសគ្រឿងញៀន សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី​ជួញ​ដូរប្រេីប្រាស់ និងកាន់កាប់រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់​ នៅចំណុចផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ​ ស្រុកកំពង់សិលា​ ខេត្តព្រះសីហនុ​

សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ​ ចយ​ សំណាង​ ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបមិនពិតប្រកដ​ មានទីលំនៅបច្ចុប្បន្ន ភូមិអំពិល ឃុំឈេីទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល​។

​ប្រតិបត្តិការខាងលើ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម៉្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន​ ប្រភេទមេតំហ្វេតាមីន​ ICE (ម៉ាទឹកកក)​ ចំនួន​​០២កញ្ចប់, និងទូរស័ព្ទដៃចំនួន​ ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង