កម្លាំងចម្រុះបន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ពលរដ្ឋធ្វើដំណើរចេញ-ចេលខេត្តព្រះសីហនុ ត្រង់ចំណុចព្រំប្រទល់ខេត្ត តាមផ្លូវជាតិលេខ៣ និងលេខ៤..

ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះ បានបន្តដាក់កម្លាំងត្រួតពិនិត្យ នៅត្រង់ចំណុចប្រព្រំប្រទល់ខេត្តព្រះសីហនុ តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ​ដើម្បីឆែកឆេរហាមឃាត់ប្រជាពលរដ្ឋ ដែលធ្វើដំណើរ​ចេញ-ចូលខេត្តព្រះសីហនុ ប្រយោជន៍ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍​។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា វិធានការខាងលើនេះ នឹងអនុវត្តបន្ត រហូតដល់ស្ថានភាពជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់នៅក្នុងមូលដ្ឋាននេះ ក៏ដូចជាទូទាំងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង