លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូរប័រល្បឿនលឿននាំយកស្បៀងអាហារ ប្រេង និងថវិកា ផ្តល់ជូនប្រជានេសាទ ដែលលិចទូក ហើយដាច់បាយកណ្តាលសមុទ្រ

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និង ជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ថា ថ្ងៃនេះ ក្រោយរូបលោកទទួលដំណឹងថា មានទូកនេសាទមួយគ្រឿង បានលិចនៅចំណុចជិតកោះព្រីង ហើយត្រូវបានប្រជានេសាទដូចគ្នា ជួយស្រង់ និងអូសទូកលុចនោះ ចូលមកក្បែរកោះរ៉ុង ហើយប្រជានេសាទទាំងនោះ បានដាច់ស្បៀងអាហារ ផងនោះ។ លោកឧកញ៉ា ក៏បានបញ្ជូនក្រុមការងារ និងអូប័រល្បឿនលឿនមួយគ្រឿង នាំយកស្បៀងអាហារ មានដូចជា៖ បាយ មី ទឹកសុទ្ធ ទឹកក្រូច រួមជាមួយ ប្រេង និង ថវិកាមួយចំនួន ទៅផ្តល់ជូនប្រជានេសាទ ដែលលិចទូក ហើយដាច់អាហារហូបចុក នៅចំណុចក្បែរកោះរ៉ុង។

តាមការបញ្ជាក់ របស់អ្នកបើកទូកនេសាទដែលលិចនេះ ប្រាប់ថា ទូកនេសាទរបស់គាត់ លិចដោយសារ ប្រេះក្តារទូក ហើយទឹកចូលទូកក៏លិចទៅ នៅក្បែរកោះព្រីង។ ប៉ុន្តែភ្លាមៗនោះ ត្រូវបានប្រជានេសាទដូចគ្នា ជួយស្រង់និងអូសទូកយកមកក្បែរកោះរ៉ុង ហើយក៏ខ្វះអាហារហូបចុក ទើបបានទាក់ទងសុំជំនួយពី លោកឧកញ៉ា ទៀ វិចិត្រ ហើយភ្លាមៗលោកឧកញ៉ា ក៏បានបញ្ជូនក្រុមការងារ និងអូបរ័ល្បឿនលឿន នាំយកស្បៀងអាហារ ប្រេង និង ថវិកា ទៅជួយសង្គ្រោះទាន់ពេល។

ចំពោះទឹកវិត្តសប្បុរសនេះ ក្រុមជនរងគ្រោះលិចទូកកណ្តាលសមុទ្រខាងលើនេះ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ ដែលបាននាំជំនួយមកជួយទាន់ពេលវេលា ក្នុងពេលពួកគាត់ កំពុងជួបគ្រោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង