ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកម្ហូបអាហារនិងភេសជ្ជៈ សម្រាប់ថ្ងៃទី៧ ទៅឧបត្ថម្ភដល់ក្រុមការងារជួរមុខរបស់រដ្ឋបាលខេត្តព្រះសីហនុ ប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចាត់ក្រុមការងារ បន្តនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធ សម្រាប់ថ្ងៃទី៧ ទៅជួយឧបត្ថម្ភដល់ក្រុមការងារជួរមុខរបស់រដ្ឋបាលខេត្ត ដែលកំពុងប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ សរុបជាង ១០០០នាក់។

ចំណែក លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារទី៣១ ប្រចាំការគោលដៅសណ្ឋាគារ យៀកឡាយជីវទៀន និងធនាគារ រួយលី  ស្ថិតក្នុងចំណោមគោលដៅច្រើនទៀត  ក៏បានថ្លែងអំណរគុណចំពោះ លោក ឧកញ៉ា ទៀ វិចិត្រ ដែលបានឧបត្ថម្ភបាយ ២១កញ្ចប់ ទឹកសុទ្ធមួយកេស ផ្លែឈើ ០២ថង់ជារៀងរាល់ថ្ងៃ ដល់ក្រុមការងារទី៣១ ប្រចាំគោលដៅធ្វើចត្តាឡីស័ក៕

អត្ថបទដែលជាប់ទាក់ទង