កាកបាទក្រហមខេត្តព្រះសីហនុ នាំយកជំនួយមនុស្សធម៌ ផ្តល់ជូនពលរដ្ឋងាយរងគ្រោះ និងពលរដ្ឋមានជំងឺរ៉ាំរ៉ៃ៣គ្រួសារ នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកជំនួយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ និងអ្នកមានជំងឺរ៉ាំរ៉ៃ ចំនួន ០៣គ្រួសារ រស់នៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពិធីផ្តល់ជំនួយខាងលើនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកស្រី ប្រាក់ ចន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខា និងលោក គាំ សុខុម នាយកសាខា ព្រមទាំងមន្រ្តីសាខាអនុសាខាផងដែរ។

នាឱកាសនោះ លោកស្រី ប្រាក់ ចន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេស សម្តេច កិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនោះ លោកស្រី ប្រាក់ ចន្ទសុខា ក៏ស្នើឲ្យពលរដ្ឋ ត្រូវចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។

ជំនួយ ដែលផ្តល់ជូនក្នុងពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ៣០គីឡូក្រាម, ឃីត០១ (មុង០១ ភួយ០១ សារុង០១ ក្រម៉ា០១) ទឹកស៊ីអ៊ីវ ០១យួរ, កន្ទេល០១, មី០១កេស, ត្រីខ១០កំប៉ុង, អាវចំនួន០៥, ខោខ្លី០១, សាប៊ូ ០២ដប, ស្បែកជើង០១គូរ, ប៊ីចេង០១កញ្ចប់, ប្រេងឆា០១ដប, ច្រាសដុសធ្មេញ០១ដើម, ថ្នាំដុសធ្មេញ០​១ដប និងថវិកាមួយចំនួនទៀត៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង