រដ្ឋបាលខេត្តព្រះសីហនុ បើកឲ្យដំណើរការសណ្ឋាគារជីនប៉ី១ និងផ្ទះស្នាក់នៅរបស់បុគ្គលិកជីនប៉ី៣..

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចស្តីពីការបញ្ចប់ជា មណ្ឌលចត្តាឡីស័ក និងអនុញ្ញាត ឱ្យដំណើរការអាជីវកម្មឡើងវិញ ចំពោះផ្ទះស្នាក់នៅរបស់បុគ្គលិក សណ្ឋាគារ-កាស៊ីណូជីនប៉ីព័រអ៊ី (ជីនប៉ី៣) មានទីតាំងស្ថិតនៅចំណុចទួលខ្សាច់ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងសណ្ឋាគារ-កាស៊ីណូ ជីនប៉ី១ មានទីតាំងស្ថិតនៅផ្លូវលេខ១០០ សង្កាត់
លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឲ្យម្ចាស់អាជីវកម្មខាងលើ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមវិធានការ ៣ ការពារ និង៣កុំ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល៕

ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង