លោក តាក វណ្ណថា តំណាងរាស្ត្រមណ្ឌលព្រះសីហនុ ដឹកនាំមន្ត្រី​​ប្រគល់ផ្ទះ​១ខ្នង ជូនយោធិនចូលនិវត្តន៍មានជីវភាពក្រីក្រ និងមានកូនច្រើន

ខេត្តព្រះសីហនុ៖ តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ និងជាសមាជិគណៈកម្មការទី៩ នៃរដ្ឋសភា លោក តាក វណ្ណថា រួមដំណើរដោយ លោក លៀម សូដា អភិបាលរងខេត្តព្រះសីហនុ, លោកដឹក ហួរ ប្រធានប្រធានក្រុមប្រឹក្សាស្រុកកំពង់សីលា និងក្រុមការងារ របស់ខេត្តចុះមូលដ្ឋាន ស្រុកកំពង់សិលាមួយចំនួនទៀត បានចុះទៅប្រគល់ផ្ទះ ០១ខ្នង មានទំហំ ៤×៦ម៉ែត្រ ជូនយោធិនចូលនិវត្តន៍មានជីវភាពក្រីក្រមួយគ្រួសារ រស់នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

ពិធីប្រគល់​ផ្ទះ​០១ខ្នង ដែលមានទំហំ ៤×៦ម៉ែត្រខាងលើនេះ បានចំណាយថវិកាកសាងចំនួន ១២ ៥០០ ០០០រៀល(ដប់ពីរ លានហាសិបមុឺនរៀល) និងបានប្រគល់ជូនគ្រួសារ លោក យូ ឈឹន ជាពោះម៉ាយជាយោធិន ចូលនិវត្តន៍មានកូន ០៥នាក់ ក្នុងបន្ទុក រស់នៅភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ​នៅ​ថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១នេះ។

ក្រោយបានធ្វើពិធីប្រគល់ផ្ទះខាងលើរួច លោក តាក វណ្ណថា និងក្រុមការងារ ក៏បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋក្រីក្រ រស់នៅ​មូលដ្ឋានភូមិចំការហ្លួង ឃុំចំការហ្លួង ប្រមាណ ៣០គ្រួសារ និងបានផ្តល់ជំនួយជូនក្នុង ០១គ្រួសារៗ ទទួលបាន សារ៉ុង០១, សាប៊ូ០១ដុំ, ម៉ាស់០១ដុំ និងថវិកាចំនួន ២០០០០រៀល(ពីរមុឺនរៀល)៕

អត្ថបទដែលជាប់ទាក់ទង