បុរសជនជាតិចិនម្នាក់ បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មិនមែនដោយសារជំងឺកូវីដ-១៩ទេ គឺជំងឺរលាកលំពែងនិងសួត..

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានថា មានបុរសជនជាតិចិនម្នាក់ បាន ទទួលមរណភាព នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសារជំងឺរលាកលំពែង និងសួតព្រមទាំងឡើងជាតិស្ករខ្លាំង។

បច្ចុប្បន្នសាកសព តម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបានយកសំណាក ទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដើម្បីបន្តនីតិវិធី។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបសលខេត្តព្រះសីហនុ៖

អត្ថបទដែលជាប់ទាក់ទង