អភិបាលខណ្ឌប្ញស្សីកែវ ឲ្យដឹងថា រកឃើញស្ត្រីអាយុ២៥ឆ្នាំម្នាក់ នៅសង្កាត់ទួលសង្កែទី១ ឆ្លងជំងឺកូវីដ-១៩ និងមនុស្ស៣នាក់ទៀតជាប់ពាក់ព័ន្ធ

រាជធានីភ្នំពេញ៖ អភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី បានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់លោក នៅម៉ោង០៨ យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា មូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាន មេរោគកូវីដ-១៩ ចំនួន០១នាក់ គឺស្ត្រី អាយុ ២៥ឆ្នាំ មានទីតាំងនៅផ្ទះជួលគ្មានលេខ ផ្លូវ ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ជា ពិសី បន្តថា បច្ចុប្បន្នអ្នកឆ្លងជំថឺកូវីដ-១៩ខាងលើនេះ ត្រូវមន្ត្រីសុខាភិបាល បានដឹកបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែ។

ចំណែក អ្នកដែលពាក់ព័ន្ធ ស្ត្រីអ្នកជំងឺនេះ មានចំនួន០៣នាក់ ត្រូវមន្ត្រីសុខាភិបាល បានតម្រូវឲ្យធ្វើចត្តាឡីស័ក នៅក្នុងទីតាំងខាងលើនេះ នឹងត្រៀមយកសំណាកទៅពិនិត្យ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។

បច្ចុប្បន្ន អាជ្ញាធរខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បានសម្រេចបិទទីតាំងខាងលើនេះ ជាបណ្ដោះអាសន្ន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទដែលជាប់ទាក់ទង