ថ្ងៃនេះក្រសួងរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី២០នាក់​ និងជាសះស្បេីយ៨៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេវក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២១នេះ បង្ហាញថា​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីចំនួន​ ២០នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៨៣នាក់។

ក្នុងនោះឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន ១៨នាក់ និងអ្នកធ្វើដំណើរចូលកម្ពុជា ០២នាក់។

ក្រសួងបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃនេះ ការឆ្លងសហគមន៍កេីនដល់ ៨១០នាក់។

សរុបអ្នកឆ្លងនៅទូទាំងប្រទេស មានចំនួន ១៣២៥នាក់ និងអ្នកកំពុងសម្រាកព្យាបាល មានចំនួន ៥៩២នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល៖

អត្ថបទដែលជាប់ទាក់ទង