​ពលរដ្ឋរស់នៅ​ក្រុងព្រះសីហនុ ​មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ សូម​ទៅចុះឈ្មោះ​ចាក់វ៉ាក់សាំង​កូវីដ-១៩ នៅតាមសាលារៀនរដ្ឋ..

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ សូមអញ្ជើញទៅចុះឈ្មោះ ដើម្បីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមសាលារៀនរដ្ឋ ដូចខាងក្រោម៖

– សង្កាត់១ មានទីតាំងស្ថិតនៅភូមិ១ ក្នុងបរិវេណសាលាបឋមសិក្សាចំការកៅស៊ូ, ភូមិ២ វិទ្យាល័យហ៊ុន សែន ឃ្លាំងលើ និង ភូមិ៣ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាសាគូរ៉ា។

– សង្កាត់២ មានទីតាំងនៅភូមិ១ នៅក្នុងបរិវេណសាលាបឋមសិក្សាផ្សារលើ, នៅភូមិ២ នៅសាលាមត្តេយ្យក្រុងព្រះសីហនុ និង ភូមិ៣ ស្ថិតក្នុងនៅសាលាបឋមសិក្សា ជា សុីម។

– សង្កាត់៣ មានទីតាំងនៅ​ភូមិ១ ក្នុងបរិវេណសាលាបឋមសិក្សាកំពេញ, ភូមិ២ នៅសាលាអនុវិទ្យាល័យសម្តេចឳ និង ភូមិ៣ នៅសាលាបឋមសិក្សាបូរីកម្មករ។

ចំណែក សង្កាត់៤ ​មានទីតាំងនៅភូមិ១ ស្ថិតក្នុងនៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព, ភូមិ២ នៅសាលាបឋមសិក្សាផ្សារលើ, ភូមិ៣ នៅវិទ្យាល័យហ៊ុន សែន មិត្តភាព, ភូមិ៤ អនុវិទ្យាល័យហ៊ុម សែន មិត្តភាព, ភូមិ៥ សាលាបឋមសិក្សាហ៊ុនសែនមិត្តភាព និង ភូមិ៦ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាវត្តអូរត្រេះ។

រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ដើម្បីមានឈ្មោះទៅចាក់វ៉ាក់សាំង Astrazeneca បង្ការជម្ងឺ Covid-19 ​និងដើម្បីបង្ការហានិភ័យនៃការឆ្លងជម្ងឺ Covid-19 គឺក្នុងមួយទីតាំងនីមួយៗ ចុះអាចឈ្មោះត្រឹមចំនួន ៥០នាក់តែប៉ុណ្ណោះ ក្នុងមួយថ្ងៃ។

​ហេតុដូច្នេះ រដ្ឋបាលខេត្តព្រះសីហនុ បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវនាំយកឯកសារមកជាមួយដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត ឬ លិខិតឆ្លងដែនជាដើម ដើម្បីផ្ទៀងផ្ទាត់ជាមួយក្រុមការងារចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ឲ្យបានរលូន៕

អត្ថបទដែលជាប់ទាក់ទង