បញ្ចប់គោរមងារ ឧកញ៉ា ដួង ឆាយ ក្រោយផ្ទុះអំពើហិង្សាវាយធ្វើបាបភរិយាតាមបណ្តាញសង្គមហ្វេសប៊ុក..

រាជធានីភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមព្រះលិខិតមានខ្លឹមសារថា” ព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់។ ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជាអនុញ្ញាតទូលថ្វាយព្រះករុណាជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាជ្រាបថា សម្តេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសំណើលេខ ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មកទូលបង្គំជាខ្ញុំ ដើម្បីស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ពីឧកញ៉ា ឌួង ឆាយ។

អាស្រ័យដូចបានក្រាបបង្គំទូលថ្វាយខាងលើ សូមព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំជាខ្ញុំ។

ថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូន ទោស័ក ព.ស២៥៦៤, ក្រាបបង្គំទូលថ្វាយនៅរាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង