រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យម្ចាស់ទីតាំង៣កន្លែង ​​អាចបើកធ្វើអាជីវកម្មឡើងវិញុ ប៉ុន្តែបានបិទ៣ទីតាំងទៀត

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចស្តីពី ការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និង អនុញ្ញាតឱ្យដំណើរការឡើងវិញ ទីតាំងចំនួន០៣កន្លែង ប៉ុន្តែបានណែនាំឲ្យម្ចាស់ទីតាំងទាំងនោះ ត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់តាមវិធានការ «៣ការពារ និង៣កុំ» របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល។

ទន្ទឹមគ្នានេះដែរ នៅថ្ងៃទី១៧ ខែមីនានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានចេញសេចក្តីជូនដំណឹង បិទទីតាំងចំនួន០៣កន្លែងផងដែរ ក្នុងក្រុងព្រះសីហនុ ដោយផ្អាកមិនឲ្យបើកធ្វើអាជីវកម្ម ជាបណ្តោះអាសន្ន និងដាក់ជាកន្លែងធ្វើចត្តាឡីស័ក ព្រោះទីតាំងទាំង០៣នេះ មានជាប់ពាក់ពន្ធ័នឹងការឆ្លងជំងឺកូវីដ-១៩។

សូមអានសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង