ថ្ងៃនេះក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​៣៦នាក់​ និងមានអ្នកជាសះស្បេីយ​៥៨នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា​ ឆ្នាំ២០២១នេះថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មីចំនួន​ ៣៦នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៥៨នាក់​។ សរុបអ្នកមានជំងឺកូវីដ-១៩ នៅទូទាំងប្រទេសកម្ពុជា​ មានចំនួន ១៥៤១នាក់។ ព្យាបាលជាសះស្បើយមានចំនួន ៨៩៨នាក់ និង​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៦៤០នាក់ និងស្លាប់ចំនួន ០១នាក់។

ដោយឡែក នៅខេត្តព្រះសីហនុ ពុំមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទេ នៅថ្ងៃទី១៨ ខែមីនា ​ឆ្នាំ​២០២១ ហើយមានអ្នកជាសះស្បើយចំនួន ១៥នាក់ និងអ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តព្រះសីហនុ មានចំនួន​៥៩នាក់។
សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២១ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង