ថ្ងៃនេះក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​៣៧នាក់​ និងមានអ្នកជាសះស្បេីយ​១៩នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមីនា​ ឆ្នាំ២០២១​នេះ បង្ហាញថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីចំនួន​ ៣៧នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ១៩នាក់​។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមម៉ោង ០៧ព្រឹក ថ្ងៃទី១៩ ខែមីនា ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១៥៧៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់, កំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់, មានអ្នកជំងឺម្នាក់ស្លាប់ និង ០២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២១ ដូចខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង