ក្រុងព្រះសីហនុរាល់ថ្ងៃនេះ សូម្បីតែធុងសំរាម ក៏មានចោរលួចយកដែរ? ដូច្នេះសូមប្រជាពលរដ្ឋប្រយ័ត្នផង..
ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ សម្តែងការហួសចិត្តកាលបើ បានឃើញវីដេអូឃ្លីប ដែលថតតាមកាមេរ៉ាសុវត្ថិភាព ត្រូវបានគេបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាព របស់បុរស ០២នាក់ (មិនស្គាល់ឈ្មោះ និងមិនដឹងថា ជាជនជាតិខ្មែរ ឬចិន) បានបើករថយន្តមួយគ្រឿង មកលួចយកធុងសំរាម ដែលដាក់នៅមុខឣាគារធ្វើការ របស់គាត់ Classic Condo មានទីតាំងក្នុងក្រុងព្រះសីហនុ ត្រូវបានលោកចោរទាំង ០២នាក់ លួចលើកដាក់លើរថយន្ត រួចបើកទៅបាត់ ដោយសុវត្ថិភាព..។
ត្រង់ចំណុចនេះ ទាំងម្ចាស់អគារ និងប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ថ្លែងហួសចិត្ត កាលពីមើលឃើញសកម្មភាព របស់ក្រុមចោរមានគ្នា ០២នាក់ខាងលើនេះ ព្រោះសូម្បីតែធុងសំរាម ក៏លួចយកដែរ។ ហើយចុះទម្រាំទ្រព្យសម្បត្តិមានតម្លៃ និងសម្ភារៈផ្សេងៗទៀត របស់ប្រជាពលរដ្ឋ ដែលទុកដាក់មិនបានប្រយ័ត្ន, ជាពិសេសចំពោះម្ចាស់អគារ និងផ្ទះ ដែលមិនមានមនុស្សរស់នៅជាអចិន្ត្រៃយ៍នោះ តើនឹងទៅជាបែបណា?..?។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ក៏បានរំលឹកដល់ប្រជាពលរដ្ឋរស់នៅក្នុងព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរ ត្រូវប្រុងប្រយ័ត្នថែរក្សាទ្រព្យសម្បត្តិ និងសម្ភារៈ របស់ខ្លួន ឲ្យបានជាប្រចាំ ព្រោះរាល់ថ្ងៃនេះ នៅមូលដ្ឋានក្នុងក្រុងព្រះសីហនុ សូម្បីតែធុងសំរាម ក៏មានចោរលួចយកដែរ..?៕

