សមត្ថកិច្ច​ចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហន៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ​បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ច​បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនខុសច្បាប់ ០១ករណី នៅក្រុម​៥ ភូមិ​៥ សង្កាត់​​៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់រួមមាន៖

១- ឈ្មោះ គួយ គ្រឿន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ

២- ឈ្មោះ ហេង ស្រីណេង ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ធ្វេីការនៅក្លីបកំសាន្ត

៣- ឈ្មោះ សុខ ស្រីពៅ ភេទ ស្រី អាយុ ២០ឆ្នាំ មុខរបរ នារីម៉ាស្សា

ចំណែក វត្ថុតាងដកហូតពីជនសង្ស័យរួមមាន៖ ម្សៅក្រាមសរថ្លាសង្ស័យជាសារញៀនចំនួន១២កញ្ចប់ និងទូរស័ព្ទដៃ ០១គ្រឿង។

បច្ចុប្បន្ននេះ ទាំងជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ កំពុងសាកសួរ និងបន្តស្រាវជ្រាវ ដើម្បីឈានទៅកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី​ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង