កាកបាទក្រហមខេត្តព្រះសីហនុ នាំយកជំនួយមនុស្សធម៌ ចែកជូនពលរដ្ឋងាយរងគ្រោះកំពុងធ្វើចត្តាឡីស័ក

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកជំនួយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ០១គ្រួសារ រស់នៅភូមិ០២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

ការចែកជំនួយនេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មន្រ្តីសាខា អនុសាខា និងមន្ត្រីប្រចាំការ នៅមណ្ឌលចត្តាឡីស័កផងដែរ។

នាឱកាសនោះ លោកនាយកសាខា បានអំពាវនាវអោយមានការចូលរួមពីវិធី កាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ផងដែរថា អំណោយដែលផ្តល់ជូនគ្រួសារខាងលើមាន៖ អង្ករ ៣០គីឡូក្រាម, ឃីត ០១(មុង១ ភួយ១ សារុង០១ ក្រម៉ា១) ទឹកស៊ីអ៉ីវ ១យួរ, កន្ទេល ០១, មី ០១កេស, ត្រីខ ១០កំប៉ុង, អាវចំនួន ៥, ខោខ្លី ០១, សាប៊ូ ០២ដប, ស្បែកជើង ១គូរ, ប៉ីចេង ០១កញ្ចប់, ប្រេងឆា ០១ដប, ច្រាសដុសធ្មេញ ០២ដើម, ថ្នាំដុសធ្មេញ ០២ដប, និងថវិកា ១០ម៉ឺនរៀល៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង