កាកបាទក្រហមខេត្តព្រះសីហនុ នាំយកស្បៀងអាហារផ្តល់ជូនពលរដ្ឋរងគ្រោះ ដោយអគ្គីភ័យនៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បន្តនាំយកជំនួយមនុស្សធម៌ របស់កាកបាទក្រហម ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន ០១គ្រួសារ រស់នៅភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជំនួយនេះផ្តល់ជូន កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោកស្រី ប្រាក់ ចន្ទសុខា ហិរញ្ញិកគណកម្មាធិការសាខា និងលោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខាផងដែរ។

នាឱកាសនោះដែរ លោកស្រី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ និងងាយជនងាយរងគ្រោះ ដោយគ្មានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមគ្នានេះ លោកស្រី ប្រាក់ ចន្ទសុខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល និងជែល ជាដើម។ ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជំនួយដែលសាខាកាកបាទក្រហម ខេត្តព្រះសីហនុ ផ្តល់ជូនពលរដ្ឋរងគ្រោះ នាឱកាសនេះរួមមាន៖ អង្ករ ៣០គីឡូក្រាម, ឃីត០១(មុង១ ភួយ០១ សារុង០១ ក្រម៉ា០១), ទឹកស៊ីអ៊ីវ ០១យួរ, កន្ទេល០១, មី ០១កេស, ត្រីខ ១០កំប៉ុង, អាវចំនួន០៥, ខោខ្លី ០១, សាប៊ូ០២ដប, ស្បែកជើង០១គូរ, ប៉ីចេង ០១កញ្ចប់, ប្រេងឆា០១ដប, ច្រាសដុសធ្មេញ ០១ដើម, ថ្នាំដុសធ្មេញ​ ០១ដប, តង់០១ សំភារៈផ្ទះបាយ ០១ឈុត និងថវិកា ៥០ម៉ឺនរៀល៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង