​នគរបាលស្រុកកំពង់សិលា ​ឃាត់ខ្លួនបុរស​ម្នាក់​ពាក់ព័ន្ធករណីជួញ​ដូរ​គ្រឿងញៀន

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកកំពង់សិលា បានឲ្យដឹងថា កាលពីល្ងាច​ថ្ងៃទី​ ២១​ ខែ​មីនា​ ឆ្នាំ២០២១​ កម្លាំងជំនាញប្រឆាំងបទល្មេីសគ្រឿងញៀន សហការណ៍​ជាមួយ​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានឃាត់ខ្លួនបុរស​ម្នាក់ ពាក់ព័ន្ធករណីជួញ​ដូរកាន់កាប់​ និងរក្សាទុកនូវសារធាតុញៀន ដោយខុសច្បាប់​ នៅចំណុចផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិចំការហ្លួង​ ឃុំចំការហ្លួង ស្រុកកំពង់សិលា​ ខេត្តព្រះសីហនុ​។

សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យមានឈ្មោះ​ ឆែ​ លីហួត​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ តៃកុងឡាន មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងក្រឡឹង​ ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូត​វត្ថុតាងមួយចំនួន រួមមាន៖ ម៉្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន​ចំនួន​ ២៧កញ្ចប់ និង ទូរស័ព្ទចំនួន​ ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ រួមជា​មួយវត្ថុតាង​ខាងលេី ត្រូវបានផ្នែកជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង