បុរស​​កម្មករប្រមូលសំរាមម្នាក់ នៅខេត្តព្រះសីហនុ ត្រូវម៉ាស៊ីន​​កៀបដៃស្តាំដាច់ ពេលកំពុងប្រមូលសំរាម

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ មានបុរសម្នាក់ ជាកម្មករប្រមូលសំរាម បានប្រមូលសំរាមលើកដាក់លើរថយន្តសំរាម ក៏ត្រូវ​ម៉ាស៊ីន កៀបដៃខាងស្តាំដាច់តែម្តង។

ហេតុការណ៍នេះ បានកើតឡើង តាមផ្លូវជាតិលេខ៤ ជិតទីប្រជុំជនផ្សារវាលរេញ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បន្តថា ជនរងគ្រោះឈ្មោះ ទួច ទីន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានរងរបួសធ្ងន់ (ដាច់ដៃស្តាំមួយកំណាត់)។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឃ្លីនិចវាលរេញ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង