គ្រូពេទ្យទំនាញបានយចុះយកសំណាក សពស្ត្រីវ័យ២៣ឆ្នាំម្នាក់ ធ្វើការក្រុមហ៊ុនញ៉ូញៀន ដើម្បីធ្វើតេស្តមេរោគកូវីដ-១៩

ខេត្តកោះកុង៖ សមត្ថកិច្ចនគរបាល ខេត្តកោះកុង បានឲ្យដឹងព័ត៌មានបឋម នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា ស្រ្តីជាប្រពន្ធ របស់កម្មករសំណង់ម្នាក់ បានស្លាប់ នៅចំណុចម្ដុំអាគាឡុងប៊េ មានចម្ងាយប្រមាណ ១០០ម៉ែត្រ ពីទីតាំងចាស់ ដែលរកឃើញមនុស្សម្នាក់ មានវិជ្ជមានកូវីដ-១៩ កាលពីពេលថ្មីៗ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ប្រភពពីស្នាក់ការសន្តិសុខក្រុមហ៊ុនញ៉ូញៀន បញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ ចាន់ ស្រីមុំ ភេទស្រី អាយុ២៣ឆ្នាំមានទីលំនៅ ភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ហើយតាមការសន្និដ្ឋាន របស់ក្រុមគ្រួពេទ្យស្ត្រីរងគ្រោះ បានស្លាប់ដោយសារជំងឺប្រចាំកាយ។

បច្ចុប្បន្ន សាកសពស្ត្រីរងគ្រោះ ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ ហើយ ក្រុមហ៊ុនឡុងប៊េ ជាអ្នកធានារ៉ាប់រងចេញថ្លៃបូជាសពទាំងអស់។

បច្ចុប្បន្នក្រុមគ្រួពេទ្យជំនាញ បានយកសំណាក របស់សពស្ត្រីរងគ្រោះ ខាងលើនេះ ទៅពិនិត្យជាក់ស្ដែងជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង