ព្រឹកនេះក្រសួងសុខាភិបាលបញ្ជាក់ថា មានស្ត្រីជនជាតិខ្មែរម្នាក់ទៀតបានស្លាប់ ដោយជំងឺកូវីដ-១៩​..

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័តមាន នៅព្រឹកថ្ងៃនេះឲ្យដឹងថា មានស្ត្រីជនជាតិខ្មែរ អាយុ៦២ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានស្លាប់ដោយជំងឺកូវីដ-១៩ នៅម៉ោង ០៥ និង៤០នាទី ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។

តាមការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យ៖ ស្ត្រីវ័យ ៦២ឆ្នាំខាងលើនេះ គឺបានស្លាប់ដោយសារជំងឺកូវីដ-១៩ ន៉ៃលុកលឿន ធ្វើឲ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងខ្សោយសួតខ្លាំងពេក។ ករណីនេះ ក្រសួងសុខាភិបាល បានចូលរួមចំណែកសោកស្តាយ និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារសព។

ប្រភពពីក្រុមតារាកំប្លែង បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើនេះ គឺជាម្តាយ របស់ស្រីពីន តារាកំប្លែងក្រុមនាយក្រឹម។ ចំណែកឯ តារាកំប្លែង ស្រី ពីន ក៏កំពុងជាប់ធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យខ្មែរ-សូវៀតផងដែរ។

គិតមកត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២១នេះ មានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ សរុបចំនួន ០៥នាក់ហើយ នៅក្នុងប្រទេសកម្ពុជា។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១៖

អត្ថបទដែលជាប់ទាក់ទង