អ្នកបើកម៉ូតូកង់បីបើកបុករយន្តកុងទឺន័រ ពីក្រោយស្លាប់នៅកន្លែងកើតហេតុ តាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវជាតិលេខ៤ កាលពីម៉ោង ០៥ព្រឹក​ថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២១ ស្ថិតក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៥-១៩៦​។

សមត្ថកិច្ច ​ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង រវាងម៉ូតូសណ្តោងរ៉ឺម៉ក​០១គ្រឿង ពណ៌ក្រហម មានទិសដៅ(ខេត្តព្រះសីហនុ-ភ្នំពេញ)​ បើកបរដោយឈ្មោះ គឹម សំភាស់ ភេទប្រុស អាយុ​៣៥ឆ្នាំ មានទីលំនៅផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបុកពីក្រោយរថយន្ត ០១គ្រឿង ម៉ាក HINO ពណ៌ស-ក្រហម ពាក់ផ្លាកលេខភ្នំពេញ 3E-8341 ដែលខូចនៅលើផ្លូវ ដោយមិនមានដាក់របាំង ឬភ្លើង​សញ្ញាសម្គាល់ (ទិសដៅស្របគ្នា)បណ្តាលឲ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក ស្លាប់នៅនឹងកន្លែងកើតហេតុ។

អ្នកបើកបររថយន្ត​ ឈ្មោះ ភា ភាន់ ភេទប្រុស អាយុ​២៧ឆ្នាំ មានទីលំនៅភូមិក្រាំងអំពិល ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកដោះស្រាយតាមផ្លូវច្បាប់។ បច្ចុប្បន្នទាំងរថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ច​នាំយក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចំណែកសាកសពជនរងគ្រោះ កំពុងរង់ចាំក្រុមគ្រួសារមកទទួល៕

អត្ថបទដែលជាប់ទាក់ទង