រដ្ឋបាលខេត្តព្រះសីហនុ ជ្រើសយកឈាបនដ្ឋាន ​​វត្តមជ្ឈមណ្ឌល​វិបស្សនាធុរ:​គិរីនាគវ័ន ​​​សម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩​

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន ​អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីចុះពិនិត្យឈាបនដ្ឋានមួយកន្លែង ដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ​មានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័ន ស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក គួច ចំរើន បានបញ្ជាក់ថា ក្រោយពីទទួលបានបទបញ្ជា របស់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាលរួចមក រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចជ្រើសរើសទីតាំងខាងលើ សម្រាប់ត្រៀមបម្រុងរៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងករណីមានគ្រោះអកុសលកើតឡើងដោយប្រការណាមួយ។

លោកបន្តថា ទីតាំងខាងលើនេះ គឺស្ថិតនៅដាច់ឆ្ងាយពីភូមិឋាន របស់ប្រជាពលរដ្ឋរស់នៅ ព្រមទាំងមានព្រៃឈើហ៊ុព័ទ្ធជុំវិញ ដែលអាចរក្សាបានសុវត្ថិភាព និងបញ្ចៀសនូវប៉ះពាល់ផ្សេងៗ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង