អភិបាលខេត្តព្រះសីហនុ នាំយកសម្ភារបំរើឱ្យការងារប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩ ប្រគល់ជូនកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន ​​អភិបាលខេត្តព្រះសីហនុ នៅព្រឹក​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បាននាំយកសម្ភារបំរើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រគល់ជូនកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្ត បានកោតសរសើរ និងវាយ​តម្លៃខ្ពស់​ចំពោះការ​ខិត​ខំប្រឹង​ប្រែង របស់​កងកម្លាំង​កងទ័ព​ជើងទឹក​មូលដ្ឋាន​សមុទ្ររាម ដែល​បាន​ចូលរួមសហកា​រជាមួយរដ្ឋបាល​ខេត្ត ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីដ-១៩ ដែល​កំពុងកើត​ឡើង​នៅក្នុងខេត្តព្រះសីហនុ។

បន្ថែមលើនេះ លោកអភិបាលខេត្ត ក៏បានស្នើសុំឱ្យកងកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ចូលរួមជាមួយរដ្ឋបាលខេត្តព្រះសីហនុ ជាបន្តទៀត ដើម្បីប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩ ឱ្យបានជោគជ័យ​នាពេលខាងមុខ ព្រមទាំងបានធ្វើការណែនាំ ឱ្យអនុវត្តតាមវិធានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣.កុំ និងគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បី​ចៀស​ផុតពីការឆ្លងរីករាលដាល​ជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារ និងសហគមន៍រ​បស់យើង៕

​សម្ភារៈ​ដែលបាន​ប្រគល់ជូន​មូលដ្ឋានសមុទ្ររាម​ពេលនេះ រួមមាន៖ ទែម៉ូម៉ែត្រ ២០គ្រឿង, ម៉ាស់ ២០,០០០, ម៉ាស៊ីនបាញ់ថ្នាំ ០១គ្រឿង, ម៉ាស៊ីនវាស់កំដៅអូតូ ០៤គ្រឿង, អាកុល ១០កាន, ទូរបញ្ឈរបាញ់អាកុល ០១គ្រឿង និងទឹកសុទ្ធ​១០០កេស៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង