ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​ ២៩នាក់​ និង​ជាសះស្បេីយ​ ៣៤នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ព្រឹកថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០២១​នេះ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន​ ២៩នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៣៤នាក់​។ ក្នុងនោះ ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ២៧នាក់ និងនាំចូលពីក្រៅប្រទេសចូលមកកម្ពុជា ចំនួន០២នាក់។ ឆ្លងសហគមន៍សរុបកេីនដល់ ១២៩៣នាក់។

ប្រទេសកម្ពុជា មានអ្នកជំងឺកូវីដ-១៩​ គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២១ សរុបមានចំនួន​១៨១៧នាក់។ ក្នុងនោះ កំពុងព្យាបាលនៅមន្ទីរពេទ្យ​មានចំនួន ៧៧៧នាក់, ព្យាបាលជាសះស្បើយចំនួន ១០៣៣នាក់ និងស្លាប់ចំនួន ០៥នាក់។ 

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២១ ដូចខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង