មនុស្ស២នាក់ទៀត បានស្លាប់ដោយជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ

រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ចំនួន ០២នាក់ ទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា អ្នកជំងឺទាំង ០២នាក់ ដែលស្លាប់នេះ គឺមានអាការៈខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងខ្លាំង ដោយសារកាវ៉ៃលុក នៃជំងឺកូវីដ-១៩។

សូមអានសេចក្តី ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១៖

អត្ថបទដែលជាប់ទាក់ទង