សមត្ថកិច្ចខេត្តព្រះសីហនុ បន្តចុះពង្រឹងការត្រួតពិនិត្យ​​មនុស្សចេញ-ចូល​ខេត្តព្រះសីហនុ ​តាមផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ៖ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សកម្មភាពចុះពង្រឹងការត្រួតពិនិត្យ​ការធ្វើចរាចរណ៍មនុស្សចេញ-ចូល មូលដ្ឋានខេត្តព្រះសីហនុ នៅតាមផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤
នៅតែបន្តទាំងយប់ថ្ងៃ ខណៈក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ជាពិសេសរាជធានីភ្នំពេញ បានបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ សកម្មភាពត្រួតពិនិត្យតាមផ្លូវឆ្លងកាត់ ឬផ្លូវនៅតាមព្រំប្រទល់ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចបន្តដាក់ពង្រាយកម្លាំងពង្រឹង​យ៉ាងតឹងរឹងបំផុត។ ហើយថា ការរឹតបន្តឹងនេះ នឹង​អនុវត្ត រហូតដល់​​ជំងឺកូវីដ-១៩ លែងមានការគំរាមកំហែង នៅក្នុងសហគមន៍នានា ទូទាំងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង