រដ្ឋបាលខេត្តព្រះសីហនុ​ បន្តចុះផ្អាកទីតាំងបើកធ្វើអាជីវកម្មមួយចំនួនទៀត ព្រោះមានជាប់ពាក់ព័ន្ធជំងឺកូវីដ-១៩

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១នេះ បានចេញសេចក្តីជូនដំណឹងឲ្យផ្អាកជាបណ្តោះអាសន្ន បន្ទប់ពិគ្រោះ និងថែទាំជំងឺទូទៅ​​រក្សាសុខ​ មានទីតាំងក្នុងសង្កាត់លេខ៤ ដើម្បីដាក់ធ្វើចត្តាឡីសក័ បន្ទាប់ពីទីតាំងខាងលើនេះ ត្រូវបានមន្ត្រីសុខាភិបាល បានរកឃើញអ្នកមានអ្នកឆ្លងកូវីដ-១៩ម្នាក់ ធ្លាប់ចូលទៅព្យាបាលនៅកន្លែងនោះ។

ដោយឡែក នៅថ្ងៃដដែលនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានចេញសេចក្តីជូនដំណឹង ដល់ពលរដ្ឋឬអ្នកពាក់ពន្ធ័ផ្ទាល់ និងប្រយោលជាមួយស្ត្រីជនជាតិខ្មែរម្នាក់ ជាបុគ្គលិកកាសុីណូអាត្លង់ទិក ទីក្រុងកំសាន្ត ដែលមានវិជ្ជមានកូវីដ-១៩ ឲ្យតាមដានសុខភាពខ្លួនឯង និងថាបើមានអាការៈសង្សយ័ណាមួយ សូមមកធ្វើតេស្តសំណាក និងធ្វើចត្តាឡីសក័​៕

អត្ថបទដែលជាប់ទាក់ទង