រដ្ឋបាលខេត្តព្រះសីហនុ ចេញលិខិតថ្លែងអំណរគុណ ​លោកឧកញ៉ា ទៀ វិចិត្រ ​​​​និងភរិយា ផ្តល់ជំនួយជិត៧ម៉ឺនដុល្លារ

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក គួច​ ចំរើន នៅថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ​២០២១នេះ បានចេញលិខិតថ្លែងអំណរគុណ និងកោតសរសើ​រជូន​ លោកឧកញ៉ា ទៀ វិចិត្រ ​និង លោកជំទាវ ហេង គីមជី ដែលបានផ្តល់ជំនួយមនុស្សធម៌នូវ អាហារ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ គិតជាថវិកាសរុបចំនួន ៦៦.៨៤៥ ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់ ​រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់​ចែកជូនកងកម្លាំង ក្រុមគ្រូពេទ្យ និងក្រុមការងារ ដែលកំពុងបំពេញបេសកកម្មនៅតាមគោលដៅ ក្រុង-ស្រុក និងមណ្ឌលចត្តាឡីស័ក ក្នុង “ព្រឹត្តិការណ៍ សហគមន៍ ២០​កុម្ភៈ” នៅខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង