រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ​​ដកអាជ្ញាបណ្ណ​គេហទំព័រ​២ទៀត ក្រោយផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត..

រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសម្រេចដកអាជ្ញាបណ្ណបិទអាជីវកម្មគេហទំព័រចំនួន ០២ទៀត ដែលបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កចលាចលក្នុងសង្គម ក្នុងដំណាល់ការរាតត្បាតជំងឺកូវីដ-១៩។

​សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១ មានចុះហត្ថលេខា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ​បានសម្រេចលុបអាជីវកម្មគេហទំព័រឈ្មោះ​​ “យុវជនតេជោ” និង គេហទំព័រ “ស្ទឹងច្រាលប៉ុស្តិ៍” ដោយការសម្រេចលុបអាជ្ញាបណ្ណនេះ ក៏ដោយសារក្រសួងព័ត៌មានយល់ថា គេហទំព័រទាំង ០២ខាងលើនេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ និងធ្វើឲ្យមាន​ចលាចល នៅក្នុងសង្គម ដែល​បំពាន​​ធ្ងន់ធ្ងរ​លើវិជ្ជាជីវៈ និងកិច្ចសន្យា​អាជីវកម្ម ដែលសាមីខ្លួន​បាន តម្កល់ទុកនៅក្រសួងព័ត៌មាន​។​

សូមអាន សេចក្តីសម្រេច របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​៖

អត្ថបទដែលជាប់ទាក់ទង