សមត្ថកិច្ច ចាប់ជនសង្ស័យ​១៤​នាក់​ លើករណីបទល្មើស​គ្រឿងញៀន..

រាជធានីភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន​១៤​នាក់​ (​ស្រី​០២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​ ០៧​ករណី​ ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ២០២១នេះ​។​

សមត្ថកិច្ច បញ្ជាក់ថា ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ១៤​នាក់​ រួម​មាន​ ៖​

– ជួញដូរ​ ៥​ករណី​ ឃាត់​ ០៨​នាក់​ (​ស្រី​០១​នាក់​)​

– ប្រើប្រាស់​ ០២​ករណី​ ឃាត់​ ០៦​នាក់​(​ស្រី​១​នាក់​)​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ ក្នុង​ថ្ងៃ​ទី​២៥​ ខែមីនា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ៤៤,១៣​ក្រាម​ និង​០៤​កញ្ចប់​តូច​។​

​លទ្ធផល​ខាងលើ​ ០៥​អង្គភាព​ បាន​ចូលរួម​បង្ក្រាប​៖​

នគរបាល​៖ ០៥​អង្គភាព​

១​- ខេត្តបាត់ដំបង​៖​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០១​នាក់​ និង​អនុវត្តន៍​ដីកា​ ១​ករណី​ ចាប់​ ០១​នាក់​

២​- ខេត្តកំពង់ស្ពឺ​៖​ ជួញដូរ​ ០២​ករណី​ ឃាត់​ ០២​នាក់​ និង​អនុវត្តន៍​ដីកា​ ០១​ករណី​ ចាប់​ ០១​នាក់​ ស្រី​ ០១​នាក់​ ចាប់​យក​ Ice​ ១២,៥៣​ក្រាម​

៣​- ខេត្តកណ្តាល​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០៣​នាក់​ ស្រី​ ០១​នាក់​ និង​អនុវត្តន៍​ដីកា​ ០១​ករណី​ ចាប់​ ០១​នាក់​ ចាប់​យក​ Ice​ ២៣,៦៩​ក្រាម​

៤​- រាជធានី​ភ្នំពេញ​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០១​នាក់​ ចាប់​យក​Ice​ ០៤​កញ្ចប់​តូច​

៥​- ខេត្តសៀមរាប​៖​ ជួញដូរ​ ០១​ករណី​ ឃាត់​ ០២​នាក់​ ប្រើប្រាស់​ ០១​ករណី​ ឃាត់​ ០៥​នាក់​ ស្រី​ ០១​នាក់​ ចាប់​យក​Ice​ ៧,៩១​ក្រាម​៕​ ប្រភព៖ នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង