តំណាងការិយាល័យកុងស៊ុលចិន ​និងក្រុមហ៊ុន​៤ផ្សេងទៀត នាំយកជំនួយមនុស្សធម៌ មកផ្តល់ជូនរដ្ឋបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលជំនួយសម្បុរសធម៌ពី លោក ជាំង វ៉ៃ JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ និងក្រុមហ៊ុនចំនួន ០៤ផ្សេងទៀត ដែលបាននាំយកមក​ឧបត្ថម្ភជូនរដ្ឋបាលខេត្តនេះ។ ពិធីនេះធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២១ នាសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

ជំនួយទាំងនោះរួមមាន៖ ទឹកពិសាបរិសុទ្ធ ភេសជ្ជៈ មី ក្រដាសជូតមាត់ នំបុ័ង អាល់កុល និងគ្រឿងឧបភោគមួយចំនួនទៀត សម្រាប់បំរើឱ្យវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០​កុម្ភៈ ដែលកំពុងរាតត្បាតនៅក្នុងខេត្តព្រះសីហនុ​។

ជំនួយមនុស្សធម៌ទាំងនោះ រួមមាន៖

១- The Preparatory Team foThe Consular Office in Sihanoukville of The Embassy of the People’s Republic of China in the King Dom of Cambodia បានផ្តល់នូវទឹកពិសាបរិសុទ្ធ ៣,១២០កេស ភេសជ្ជៈ ៥៩៥កេស មី ៦៩៤កេស ក្រដាសជូតមាត់ ១០០កេស នំបុ័ង ១២៥កេស អាល់កុល ២៥០កេស និងនំផ្សេងៗ១៥កេស។

២- Bank of China Limited Preah Sihanouk Provincial Sub-Branch ទឹកពិសាបរិសុទ្ធ ភេសជ្ជៈ មី ក្រដាសជូតមាត់ នំបុ័ង អាល់កុល និងនំផ្សេងៗ។

៣- Combodia Sihanoukville Special Economic Zone ទឹកពិសាបរិសុទ្ធ ភេសជ្ជៈ មី ក្រដាសជូតមាត់ នំបុ័ង អាល់កុល និងនំផ្សេងៗ។

៤- China Jiangsu General Chamber of Commerce in Cambodia ទឹកពិសាបរិសុទ្ធ ភេសជ្ជៈ មី ក្រដាសជូតមាត់ នំបុ័ង អាល់កុល និងនំផ្សេងៗ។

៥- Federation of Khmer Chinese in Sihanoukville ទឹកពិសាបរិសុទ្ធ ភេសជ្ជៈ មី ក្រដាសជូតមាត់ នំបុ័ង អាល់កុល និងនំផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង