សម្តេច​ ហ៊ុន​ សែន​ ​ផ្តល់វ៉ាក់សាំងកូវីសែល​១០.០០០ដូស​ សម្រាប់ចាក់បង្ការជំងឺកូវីដ-១៩ ដល់មនុស្សមាន​អាយុ​​៦០ឆ្នាំឡេីង

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បានយល់ព្រមផ្តល់វ៉ាក់សាំងកូវីសែល ចំនួន​ ១០.០០០ដូស​ សម្រាប់ចាក់ការពារមនុស្សវ័យអាយុ​ ៦០ឆ្នាំឡេីង បានចំនួន​ ៥០០០នាក់ បន្ថែមលេីចំនួន​ ៥៥,៧០០នាក់​ ដែលសម្តេចតេជោ បាន​ និងកំពុងជម្រុញការចាក់ជារៀងរាល់ថ្ងៃ​។

ចំពោះការចាក់វ៉ាក់សាំងខាងលើនេះ សម្តេចកំពុងជម្រុញដល់មន្ត្រីសុខាភិបាល ធ្វើយ៉ាងណាចាក់ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី​ ៦០ឆ្នាំឡេីងនេះ ឱ្យបានចប់ក្នុងរយ:ពេលពីរសប្តាហ៍។​ ទឹកចិត្ត របស់សម្តេចតេជោ បានបង្ហាញពីការជួយយកចិត្តទុកដាក់បំផុត ទៅលើសុខភាពមនុស្សវ័យ​ ៦០ឆ្នាំឡេីង​ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩​ នៅកម្ពុជា។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង