រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​​ថ្មី​១៧៩នាក់​ និង​ជាសះស្បេីយ​៥៨នាក់, រីឯអ្នកឆ្លងថ្មី១៤៣នាក់នៅខេត្តព្រះសីហនុ​​

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា​ ឆ្នាំ២០២១​ បង្ហាញថា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​​ថ្មីចំនួន​ ១៧៩នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ៥៨នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា ​ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី គឺមានករណីឆ្លងសហគមន៍ចំនួន ១៧៨នាក់ និងអ្នកដំណើរពីបរទេសចំនួន ០១នាក់។ ក្នុងនោះ ខេត្តព្រះសីហនុ មានអ្នកឆ្លងថ្មីចំនួន ១៤៣នាក់,​ រាជធានីភ្នំពេញ ២៦នាក់, ខេត្តកណ្ដាល ០៤នាក់, ខេត្តព្រៃវែង ០៣​, ខេត្តសៀមរាប ០១ និងខេត្តកំពង់ចាម ០១នាក់។

ក្រសួងសុខាភិបាល បន្តថា គិតត្រឹមម៉ោង ០៧ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ២១៤៧​នាក់។ អ្នកជាសះស្បើយចំនួន ១១៣២​នាក់, អ្នកកំពុងព្យាបាលនៅមន្ទីរពេទ្យមានចំនួន ១០០៥​នាក់ និងអ្នកស្លាប់ចំនួន ០៨នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង