អ្នកជំងឺកូវីដ-១៩​ម្នាក់ដែលលាប់ជំងឺ​នេះឡើងវិញ បាន​រត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅខេត្តព្រះសីហនុ ​

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ បានចុះហ៊ុមព័ទ្ធផ្ទះជួលមួយកន្លែង មានទីតាំង​នៅ​ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីដាក់ធ្វើចត្តាឡីស័ក។ ការដាក់ទីតាំងផ្ទះជួលមួយកន្លែងនេះ ធ្វើចត្តាឡីស័ក បានកើតឡើងក្រោយពេល យុវជនខ្មែរម្នាក់ ឈ្មោះ លិន វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ​អនាម័យ នៅកាសុីណូមីងគ័ង ស្ថិតក្នុងក្រុងព្រះសីហនុ បានរត់គេចចេញពី​កន្ឡែងការធ្វើចត្តឡីស័ក នៅកាសុីណូមុីងគ័ង នៅម៉ោង ១០ និង០០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មកស្នាក់នៅក្នុងផ្ទះជួលនេះ ជាមួយក្រុមគ្រួសាររួចមក។

ក្រុមគ្រូពេទ្យបានឲ្យដឹងថា បុរសខាង​លើនេះ មានជំងឺកូវីដ-១៩ និងបានព្យាបាលជាសះស្បើយ ដោយ​បាន​អនុញ្ញាត​ឲ្យចេញ​ពីមន្ទីរពេទ្យខេត្តព្រះសីហនុ ហើយត្រូវបានដាក់ឲ្យធ្វើចត្តាឡីសក័បន្តតាមបច្ចេកទេស ប៉ុន្តែត្រូវបុរសរូបនេះ បានរត់ចេញពីកន្លែងធ្វើចត្តាឡីសក័​។

​​គ្រូពេទ្យបញ្ជាក់បន្តទៀតថា អ្នកជំងឺរូបនេះ បានលាប់ជំងឺកូវីដ-១៩ឡើងវិញ ក្រោយធ្វើតេស្ត​សំណាក​ជាលើកទី៣។ ហើយថា បច្ចុប្បន្ននេះ ត្រូវ​បានគ្រូ​ពេទ្យជំនាញ បាននាំ​យក​បុរសរូបនេះ ត្រឡប់ទៅមណ្ឌលធ្វើចត្តា​ឡី​ស័ក នៅក្នុងព្រះសីហនុវិញហើយ។

​បច្ចប្បន្ននេះ នៅទីតាំងផ្ទះជួល ដែលត្រូវដាក់ធ្វើចត្តាឡីស័ក គឺនៅក្នុងគ្រួសារបុរសខាងលើនេះ មាន​ឱពុក​ម្តាយ ប្អូនស្រី និងអ្នកពាក់ពន្ធ័មួយចំនួនទៀត ត្រូវបានអាជ្ញាធរ រៀបចំដាក់ឲ្យធ្វើចត្តាឡីសក័នៅនឹងកន្លែង ស្ថិត​ក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់៕

អត្ថបទដែលជាប់ទាក់ទង