​អ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី​ចំនួន១៤៣នាក់ នៅខេត្តព្រះសីហនុ មានខ្មែរ១០៥នាក់ និង​ជនបរទេស​៣៨នាក់

ខេត្តព្រះសីហនុ៖ តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២១នេះ បង្ហាញថា ​ខេត្តព្រះសីហនុ មានអ្នកជំងឺកូវីដ-១៩ឆ្លងថ្មី ចំនួន១៤៣នាក់។ ក្នុងនោះមានខ្មែរ១០៥នាក់ និង​ជនបរទេស ៣៨នាក់។ ជាមួយគ្នានេះ ក៏មានអ្នកជាសះស្បើយចំនួន ០៦នាក់។

​មន្ត្រីសុខាភិបាល បញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ថ្មី ដែលបានរកឃើញ​នេះ គឺស្ថិតនៅកន្លែងធ្វើចត្តាឡីសក័ក្នុងកាសុីណូ ក្នុងក្រុងព្រះសីហនុ។ ហើយបច្ចុប្បន្ន អ្នកជំងឺកូវីដ-១៩ ចំនួន១៤២នាក់​ ត្រូវបានដាក់ព្យាបាលនៅក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ និងម្នាក់ទៀតយកទៅព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

​សរុបអ្នកជំងឺ ដែលកំពុងសម្រាកបាលក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២១នេះ សរុបមានចំនួន​ ២០៧នាក់​៕

អត្ថបទដែលជាប់ទាក់ទង