​សូមប្រយ័ត្នៗ រថយន្តកុងតឺន័របុកមនុស្សស្លាប់ទៀតហើយ តាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរ​បាល​ស្រុកព្រៃនប់ បានឲ្យដឹងថា នៅម៉ោងជិត ១១យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ មានគ្រោះថ្នាក់ចរាចរណ៍ ០១ករណី បានកើតឡើង រវាងរថយន្តម៉ាកនីសាន់ ពណ៌​ទឹកប៊ិច ពាក់ស្លាក​លេខ​ភ្នំពេញ​ 3A-8326 សណ្តោង​​កុងទីន័រ ពាក់​ស្លាកលេខ ភ្នំពេញ​ 4A-5013 មា​នទិសដៅពីខេត្តព្រះសីហនុ ​ឆ្ពោះទៅភ្នុំពេញ ​ប៉ុន្តែលុះដល់​ចំណុចកេីត​ហេតុ​ខាងលេី ​រថយន្ត​នេះ ក៏បត់មក​​ខាង​​ឆ្វេងដៃ រួចក៏​បា​នបុកម៉ូតូ ០១គ្រឿង ម៉ាក​​សង់​​សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាក​លេខ​ ភ្នំពេញ 1BN-7585​ ​បើកបរ​ដោយ​ឈ្មោះ ថៃ​ ដា​ ភេទប្រុស អាយុ​៣៥ឆ្នាំ បើកបរ​ក្នុង​ទិសដៅផ្ទុយគ្នា មាន​​ទីលំនៅភូមិ-ឃុំ​ខាងលើ បាន​បណ្តាល​ឲ្យស្លាប់នៅ​នឹងកន្លែង​កើតហេតុ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ កើតឡើង​នៅតាមផ្លូវ​ជាតិ​លេខ៤ ​ចន្លោះគីឡូម៉ែត្រ លេខ​ ១១៧-១១៨ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ហើយថា ក្រោយ​ពេល​កើត​ហេតុ អ្នកបើក​រថយន្ត ក៏បានរត់​គេចខ្លួន​បាត់។

បច្ចុប្បន្ននេះ សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ​នាំយកទៅធ្វើ​បុណ្យតាម​ប្រពៃណី។ រីឯ​វត្ថុតាង​ទាំងពីរខាងលេី ត្រូវសមត្ថកិច្ចនាំយកទៅរក្សាទុក្ខ នៅអធិការស្រុកកំពង់សិលា ដើម្បីបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង