រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​​ថ្មី​​៨៦នាក់​ និង​ជាសះស្បេីយ​៣៤នាក់ ហើយខេត្តព្រះសីហនុឆ្លងថ្មី៤៣នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២១នេះ បង្ហាញថា រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​​ថ្មីចំនួន​៨៦នាក់​ និងអ្នកជាសះស្បេីយចំនួន​​៣៤នាក់។ ក្នុងនោះ ខេត្តព្រះសីហនុ មានចំនួន ៤៣នាក់, រាជធានីភ្នំពេញ ​២៥នាក់, ខេត្តត្បូងឃ្មុំ ០៣នាក់, ខេត្តស្វាយរៀង ០៣នាក់, ខេត្តក្រចេះ ០៣នាក់, ខេត្តព្រៃវែង ០២នាក់, ខេត្តកំពង់ចាម ០២នាក់, ខេត្តកណ្ដាល ០២នាក់, ខេត្តសៀមរាប ០២នាក់ និងខេត្តកែប ០១នាក់។

ក្រសួងសុខាភិបាល​ បញ្ជាក់ថា គិតត្រឹមព្រឹក​ថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២២៣៣​នាក់។ ក្នុងនោះ អ្នកជាសះស្បើយមានចំនួន ១១៦៦​នាក់, អ្នកកំពុងព្យាបាល មានចំនួន ១០៥៤​នាក់ និងមានអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន ១០​នាក់។

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២១៖

អត្ថបទដែលជាប់ទាក់ទង