ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ-១៩​ថ្មី៤០នាក់​ និងជាសះស្បេីយ៦នាក់

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២១នេះ ឲ្យដឹងថា​ រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ថ្មីចំនួន​ ៤០នាក់​ និងមានអ្នកជាសះស្បេីយចំនួន​ ០៦នាក់។

ករណីឆ្លងថ្មីទាំង ៤០នាក់ សុទ្ធតែករណីឆ្លងសហគមន៍ទាំងអស់ គឺរាជភ្នំពេញ២៨នាក់, កោះកុង ០៦នាក់, សៀមរាប ០១នាក់, តាកែវ ០១នាក់, ស្វាយរៀង ០១នាក់,  កណ្ដាល ០១, ត្បូងឃ្មុំ ០១ និងកំពត ០១។

ក្រសួងសុខាភិបាល បញ្ជាក់ថា ករណីឆ្លង សហគមន៍សរុបកេីនដល់ ១៧៤៨នាក់។

សរុបអ្នកឆ្លងទូទាំងប្រទេស សរុប ២២៧៣នាក់។ អ្នកសម្រាកព្យាបាល ១០៨៧នាក់ និងអ្នកស្លាប់ ១១នាក់ +១។

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៩ ខែមីនា៖

អត្ថបទដែលជាប់ទាក់ទង